ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ពលរដ្ឋបាត់រថយន្តជិតកន្លះខែហើយ ចាប់ជនសង្ស័យមិនទាន់បាន…..

ភ្នំពេញ: នៅវេលាម៉ោង ១ និង ០០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ បានប្រាប់ Post News ថា គាត់បានបាត់រថយន្តម៉ាកហាយទ្បែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3379 ស៊េរីឆ្នាំ២០០២។

ដោយរថយន្តខាងលើ បានចតទុកនៅមុខផ្ទះ ហើយត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចបាត់ តាំងពីម៉ោង ៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ច ជួយស្វែងរករថយន្តរបស់គាត់ និងចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្នុងនោះជនរងគ្រោះ បានបន្ថែមថា នឹងមានការផ្ដល់រង្វាន់លើកទឹកចិត្ត សម្រាប់អ្នកដែលជួយផ្ដល់ដំណឹង ឬរកឃើញរថយន្តគាត់។

សូមបញ្ជាក់ករណីខាងលើនេះ មានរយ:ពេលជិតកន្លះខែហើយ សមត្ថកិច្ចខណ្ឌឬស្សីកែវ មិនទាន់ស្វែងរករថយន្ត និងចាប់ជនសង្ស័យបាននៅទ្បើយ ធ្វើឲ្យប្រជាពលរដ្ឋ អស់សង្ឃឹមទៅលើសមត្ថកិច្ច ស្ងាត់ឲ្យឈឹង គាត់សំណូមពរឲ្យសមត្ថកិច្ច ជួយពន្លឿនស៊ើបអង្កេតផង៕

មតិយោបល់