ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរ Anchor បែកកង់ក្រទ្បាប់ផ្ងារជើង នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ១១ និង១០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកស្រាបៀរ Anchor និងទឹកបរិសុទ្ធមួយគ្រឿង បានក្រឡាប់ផ្ងារជើងដោយខ្លួនឯង ស្ថិតនៅក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

រថយន្តខាងលើ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2A-8979 បើកបរដោយឈ្មោះ ជៀន ណាត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្រុម ៣២ ភូមិ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរពីក្រុងព្រះសីហនុ ឆ្ពោះមកស្រុកស្ទឹងហាវ មកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខ បណ្ដាលឲ្យក្រឡាប់ទៅខាងឆ្វេងដៃ។

ករណីនេះ មិនបង្កឲ្យមានមនុស្សរងគ្រោះធ្ងន់ធ្ងរនោះទេ៕

មតិយោបល់