ព័ត៌មានជាតិ

រថយន្តស្ទូចបើករយ៊ែរថយ្តក្រោយ ធ្លាក់ចិញ្ចើមផុងដីក្រឡាប់ចូលប្រឡាយផ្ងារជើង

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ ប្រភេទស្ទូច មួយគ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន រយ៊ែថយក្រោយខុសបច្ចេកទេស ធ្លាក់ចិញ្ចើមផុងដីក្រឡាប់ផ្ងារជើងចូលក្នុងប្រឡាយទឹក មនុស្ស២នាក់រួចផុតពីគ្រោះថ្នាក់ កាលពីវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិខ្លែងតាអែ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តដែលជួបឧប្បត្តិហេតុខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-2609 បើកបរដោយបុរសម្នាក់ បើកពីត្បូងទៅជើង ដល់ចំណុចខាងលើ ឈប់ហើយរយ៊ែក្រោយ ក្នុងបំណង់បត់ត្រឡប់ក្រោយ តែខុសបច្ចេកទេស ផុងដី ក្រឡាប់ចូលទឹកផ្ងារជើង សំណាងល្អ គ្មានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចឲ្យម្ចាស់រករថយន្តស្ទូច ដើម្បីយកឡើងវិញ យកទៅជួសជុលដោយខ្លួនឯង ៕

 

មតិយោបល់