ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន ភ្នំពេញ សូរីយា ១៦៨ ដឹកជញ្ជូនអ្នកដំណើរបុកក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅស្រុកសំបូរ

ក្រចេះ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តក្រុង បុកអ្នកថ្មើរជើងស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៧និង៤០នាទី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១៩-៤២០ ត្រង់ចំណុចអូរកណ្ដៀរ ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
បង្កដោយ រថយន្តម៉ាកហ៊ីយ៉ានដាយ(រថយន្តក្រុង) ពណ៌ស-ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9846 អ្នកបើកបរឈ្មោះ សែម ភា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូត មកឆ្វេងដៃ បុក
ក្មេង ឈ្មោះ ឡាយ ម៉ាណែត ភេទប្រុស អាយុ ៧ឆ្នាំ មានទីលំនៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលឈរនៅជាយផ្លូវខាងកើត បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុរថយន្តយកមក រក្សាទុកនៅប៉ុស្ដិ៍នគរបាលអូរគ្រៀងដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់