ភ្នំពេញៈ ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី ចំណុចបន្ទប់ជួល ភូមិជ្រៃកោង ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស៊ិន ប៊ុនថុន ភេទប្រុស អយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ក្រុម១ ភូមិជ្រៃកោង ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២
ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាង៖ ដបទឹកសុទ្ធចំនួន១ ទុយោប៊ឺតចំនួន១ និងដាវ១ដើម ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕


មតិយោបល់