ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូយណាស់!! កូនស្រីអ្នកនាង អ៊ីត ញាក់សាច់ ក្នុងកម្មវិធី X factor Cambodia

វីដេអូប្រលងចម្រៀងរបស់កូនស្រីតារាកំប្លែងស្រីអ៊ីត ក្នុងកម្មវិធី X factor Cambodia ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយត្រឹមតែបង្ហោះបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏មានអ្នក ទស្សនា ដល់ជាង1M។ បេក្ខនារីរូបនេះ ត្រូវបានគេសរសើរថា ស្អាតអីក៏ស្អាតយ៉ាងនេះ លែងស្ទីលយុវវ័យបានល្អក៏បានល្អ ហើយថែមទាំងច្រៀងបានយ៉ាងក្រលួចមិនធម្មតាតែម្ដង។

បេក្ខនារី ង៉ា ស្រីណាន គឺជាកូនស្រីតែម្នាក់របស់អ្នកនាង អ៊ីត ហើយកំពុងក្លាយជាបេក្ខនារី ដែលកន្ត្រាក់នូវការចាប់អារម្មណ៍របស់អ្នកគាំទ្រ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយនេះមិនតិចដែរ ដោយសារតែនាងគឺជាឈាមជ័ររបស់តារាកំប្លែងល្បី តែមានសមត្ថភាពខ្លាំង ក្នុងការយកពិន្ទុពីគណកម្មការ៤រូប ឲ្យផ្ដល់ Yes ដោយមិនមែនសម្អាងថា នាងគឺជាកូនស្រីតារាកំប្លែង។ មួយបទក្រោមចំណងជើងថា Saxophone បាត់ស្នេហ៍ បានធ្វើឲ្យម្នាក់ៗនៅតែសរសើរចំពោះស្ទីលច្រៀងរបស់នាង បើទោះជាស្ទីលច្រៀងរបស់នាង ត្រូវបានគណកម្មការកែតម្រូវថា បង្អូសមិនទាន់ចង្វាក់។ យ៉ាងណាមិញនាង គឺជាបេក្ខនារីវ័យក្មេង ដែលមានសម្លេងខ្លះ ខណ:ដែលសំលេងរបស់នាង មិនទាន់ពេញរូបពេញរាងមែនទែនផង តែសំលេងគ្រលួចខ្លាំង។ អ្នកនាងអ៊ីត បង្ហាញឲ្យឃើញពីមោទនភាពយ៉ាងខ្លាំង ដោយអ្នកនាងបានបង្ហោះជារឿយៗសរសើរកូនស្រី បន្ទាប់ពីកូនស្រីក្លាយជាបេក្ខនារីល្បីមួយរូប ទាំងការប្រកួត X factor មិនទាន់ចប់។

ចង់ដឹងថា សមត្ថភាពខ្លាំងកម្រិតណា សូមអញ្ជើញទស្សនា៖

មតិយោបល់