ព័ត៌មានជាតិ

គុកចំថ្ងៃឆ្លងឆ្នាំ! ជនសង្ស័យជំនាញខាងធ្វើសកម្មភាពលួចអាគុយរថយន្តឈប់ចតមុខផ្ទះត្រូវបានជាប់ខ្នោះសមត្ថកិច្ចខណ្ឌមានជ័យ

ភ្នំពេញ: ជនសង្ស័យជំនាញខាងលួចអាគុយរថយន្តបងប្អូនប្រជាពលរដ្ឋត្រូវបានជាប់ខ្នោះកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ នៅ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង២០នាទីទៀបភ្លឺ នៅចំណុចផ្លូវបេតុង ភូមិ ទួលរកា៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
១-ជនសង្ស័យឈ្មោះ យូ រ៉ានី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣០ ផ្លូវលំ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ រ័ត្ន សំណាង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
៣-ជនសង្ស័យឈ្មោះ សង រដ្ឋា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ដើមគរ សង្កាត់ ដើមមៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
វត្ថុតាងចាប់យក ៖ សោរចិញ្ចៀនលេខ១១ ចំនួន០១ដើម, លេខ១២ចំនួន០១ដើម, លេខ១៣ចំនួន០១ដើម,១៥ចំនួន០១ដើម ,សោរមាត់(ម្ខាងលេខ១៤,ម្ខាងលេខ១៧)ចំនួន០១ដើម , ដង្កាប់ចំនួន០១ដើម , ម៉ូតូ០១គ្រឿងម៉ាកគប់ជ្រុងសេ៥០ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ គ ៩៦០២ ភព១ (ម៉ូតូចាស់) លេខតួ+ម៉ាស៊ីន រលប់មើលមិនឃើញ (ជាមធ្យោបាយជនសង្ស័យ) ។
នៅវេលាម៉ោងកើតហេតុ កម្លាំងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានធ្វើការល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្លូវបេតុង ភូមិ ទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទះឃើញជនសង្ស័យ០៣នាក់ឈ្មោះ យូ រ៉ានី, ឈ្មោះ រ័ត្ន សំណាង និង ឈ្មោះ សង រដ្ឋា ជិះម៉ូតូ០១គ្រឿងម៉ាកគប់ជ្រុងសេ៥០ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ គ ៩៦០២ ភព១ (ម៉ូតូចាស់) ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សោរសម្រាប់ដោះខ្ចៅមួយចំនួនរួមមាន៖ សោរចិញ្ចៀនលេខ១១ ចំនួន០១ដើម, លេខ១២ចំនួន០១ដើម, លេខ១៣ចំនួន០១ដើម, លេខ១៥ចំនួន០១ដើម ,សោរមាត់(ម្ខាងលេខ១៤,ម្ខាងលេខ១៧)ចំនួន០១ដើម និង ដង្កាប់ចំនួន០១ដើម នៅជាប់ខ្លួនជនសង្ស័យឈ្មោះ យូ រ៉ានីឃើញដូចនោះសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង០៣នាក់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមតែម្តង ។ បន្ទាប់ពីសាកសួរជនសង្ស័យទាំង០៣នាក់ឈ្មោះយូ រ៉ានី, ឈ្មោះ រ័ត្ន សំណាង និង ឈ្មោះ សង រដ្ឋា បានឆ្លើយសារភាពថា ៖ ពួកគេទាំង០៣នាក់ពិតជាមានបំណងដើររលួចដោះយកអាគុយរថយន្តរបស់ប្រជាពលរដ្ឋ(ដែលចតទុកចោលក្រៅផ្ទះ) ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ យូ រ៉ានី, ឈ្មោះ រ័ត្ន សំណាង និង ឈ្មោះ សង រដ្ឋា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់