ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល

កណ្ដាល: នៅវេលាម៉ោង ១៩និង២០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣៨០ ភូមិអរិយក្សត្រ ឃុំអរិយក្យត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ម៉ូតូបង្កម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Y-6208 បើកបរដោយឈ្មោះ វង្ស រតនា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
ម៉ូតូម្ខាងទៀតម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1E-5749 បើកបរដោយឈ្មោះ ឡូត ឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ឈ្មោះ លាភ ឡាយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយគ្នា ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូបង្កធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមឆ្វេង ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញមួយទំហឹង ដែលធ្វើដំណើរក្នុងទិសដៅច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ រងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ បើកបរដោយល្បឿនលឿន និងមិនប្រកាន់ស្ដាំ ទើបជាបុកម៉ូតូមួយគ្រឿងដែលបើកច្រាស់គ្នា ធ្វើឲ្យមានគ្រោះថ្នាក់បែបនេះ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់