ព័ត៌មានជាតិ

ប៉ះចំថ្ងៃស៊យ! ជនសង្ស័យម្នាក់លួចម៉ូតូបានសម្រេច តែស៊យធំព្រោះម៉ូតូធាក់អត់ឆេះ

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ១គ្រឿង បានសម្រេចហើយជិះមិនកើតបានអូសរត់តាមផ្លូវ តែត្រូវបានម្ចាស់តាមទាន់ ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១ សាកសួរដម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់តែម្ដង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រោយផ្សារឯករាជ្យ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យូ មករា អាយុ ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ អ៊ុ ភារិទ្ធិ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ២អឺ០ ត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ រីឯម៉ូតូដែលត្រូវចោលួចនោះម៉ាកគុបស៊េរីឆ្នាំ១៩៩៦ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ដ-4919 ភព1 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូនៅមុខផ្ទះរបស់ខ្លួន ខណ:នោះជនសង្ស័យ ចូលទៅធ្វើសកម្មភាពលួចកាច់សោក បានសម្រេចប៉ុន្តែម៉ូតូធាក់អត់ឆេះជននោះក៏បានអូសរត់គេចខ្លួន ក្រោយពីដឹងថា ម៉ូតូត្រូវចោរលួចបានក៏បានចេញតាមរក ហើយក៏ប្រទះឃើញជនសង្ស័យកំពុងអូសម៉ូតូ នៅចម្ងាយប្រហែល ៣០០ម៉ត្រពីផ្ទះស្រែកឆោរឡោ ធ្វើឲ្យអ្នកភូមិបាននាំគ្នាជួយដេញតាមចាប់បានភ្លាមៗ រួចនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១ សាកសួរដម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

មតិយោបល់