ព័ត៌មានជាតិ

ស្លាប់២នាក់ដេកអោបគ្នាគួរឲ្យអាណោចអាធ័មបន្ទាប់ពីត្រូវរថយន្តបុកនៅកំពង់ចាម

កំពង់ចាម: ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ06ចន្លោះគីឡូម៉ែត្រលេខ83-84ភូមិសង្កែ ឃុំស្តើងជ័យជើងព្រៃ ខេត្តកំពងចាម។ រវាងម៉ូតូម៉ាកC125ពាក់ស្លាកលេខកំពង់ចាម1C.5675បើកបរដោយឈ្មោះជួន មន ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកពីជើងទៅត្បូងបុកជាមួយរថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខកោះកុង 3A 0328 អ្នកបើកបរមិនស្គាល់ឈ្មោះបើកស្របទិសពីជើងទៅត្បូង(បុកពីក្រោយ)
ករណីនេះបណ្តាលឲ្យស្លាប់សមនុស្ស2នាក់ប្រុស១នាក់(អ្នកបើកបរម៉ូតូ)
ឈ្មោះអ៊ុន ច្រឹប ភេទស្រី អាយុ33ឆ្នាំ មានទីលំនៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាមជាអ្នករួមដំណើរ
តាមប្រភពព័ត៌មានមូលហេតុម៉ូតូប្រើប្រាស់ល្បឿនលឿនបណ្តាលឲ្យទៅបុករថយន្តបើកស្របទិសពីក្រោយ
ក្រោយកើតហេតុវត្ថុតាងបានយរកមករក្សាទុកនៅប៉ុស្តិ៍ស្តើងជ័យនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់