ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ទៀតហើយ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០៥នាទី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ១លើក នៅចំនុចផ្លូវលេខ១២ ស្ថិតភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ហម ស្រីរ៉ុង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកក ១កញ្ចប់ធំ ស្មើនឹង ១ជី តម្លៃ ៤២០០០០រៀល ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរនិងក៏សាងសំណុំរឿងតាមនិតិវិធី៕

 

 

 

មតិយោបល់