ព័ត៌មានជាតិ

Updated៖ រថយន្តដឹកថ្មវ៉ាកង់បីវាក់អឺ រថយន្តធំពីមុខទៅបុកម៉ូតូ បណ្ដាលឲ្យតៃកុងកៀបជាប់កាប៊ីន ស្លាប់យ៉ាងអាណោចអធ័ម

ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី២​ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៩៦ កែងផ្លូវលេខ ៥០ម៉ែត្រ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកថ្មបុកម៉ូតូ បណ្ដាលឲ្យក្រឡាប់។

អ្នកបើករថយន្តធំឈ្មោះ ហុង វ៉ាន់នី ភេទប្រុស អាយុ ២៧ឆ្នាំ ទីកន្លែងកំណើត ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម បើកបររថយន្តសណ្ដោងដឹកថ្ម ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-1505 (ស្លាប់)។
ជនរងគ្រោះបើកបរម៉ូតូ Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1G-5545 មានឈ្មោះ វល័ក្ខ ស្រុកកំណើតនៅ ព្រៃវែង រងរបួសស្រាល ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរឡើងចេញពីផ្លូវជាតិលេខ៤ មកអូរត្រេះ ស្រាប់តែមកដល់ចំណុចកើតហេតុ បានវ៉ាជែងម៉ូតូកង់បី វ៉ាក់អឺរថយន្តមួយគ្រឿងកំពុងបើកមកពីមុខ ក៏គេចបណ្ដាលឲ្យទៅបុកម៉ូតូ និងលូលើចិញ្ចើមថ្នល់ តៃកុងកៀបជាប់កាប៊ីនស្លាប់យ៉ាងអាណោចអធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់