ព្រៃវែងៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទីព្រឹក នៅចំនុចភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កម្លាំងនគរបាលស្រុកពារាំង សហការជាមួយការិយាល័យសួរចម្លើយ និងនីតិវិធី នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមុខសញ្ញាម្នាក់ ឈ្មោះ ឈីវ វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
តាមដីកាតុលាការ សាលាដំបូងរាជធានីភ្នំពេញ លេខ ០០៣ អ.យ.ង ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដោយព្រះរាជអាជ្ញារង ហេង ផេង សម្រេចឲ្យឃាត់ខ្លួនឈ្មោះ ឈីវ វណ្ណៈ ពីបទ រំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តទៅនៅក្រុមហ៊ុន អេនសហ្វន៍រ៉ាម៉ូស ។
បច្ចុប្បន្នមុខសញ្ញា បានប្រគល់ជូនមន្ត្រីការិយាល័យជំនាញយកទៅអនុវត្តនីតិវិធីបន្ត៕
មតិយោបល់