ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺឆ្កួតជ្រូកធ្លាក់ចូលរណ្តៅ បណ្ដាលឲ្យស្លាប់

កំពង់ធំៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចំណុចក្រុមហ៊ុនបារាំង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ។

ជនរងគ្រោះឈ្មោះ ហែម ប្រុស ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសង្កែជ្រុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

មូលហេតុ៖ ជនរងគ្រោះមានជំងឺឆ្កួតជ្រូកធ្លាក់ចូលរណ្តៅ (AX)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់