ព័ត៌មានជាតិ

ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងខូចខាត និងរន្ទះបាញ់គោងាប់ចំនួន២ក្បាល

បាត់ដំបង: នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី នៅឃុំឃ្លាំងមាស ស្រុកបវេល ខេតត្តបាត់ដំបង សកម្មភាពថ្នាក់ដឹកនាំមានលោកអភិបាលរងស្រុក ចា សាវៀង លោកអធិការ , អធិការងលោកមេបញ្ជាការសឹករងស្រុក សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍និងប្រជាកាពារចុះជួយរុសរើផ្ទះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ប៉ះពាល់លើ៣ភូមិ៖ ១-ភូមិបឹងសង្កែ,២-ភូមិទំនប់តាកូន និងភូមិទួលស្នួល សរុបចំនួន៥២ខ្នង ខូចខាតធ្ងន់៤ខ្នង ។ នៅស្រុកបវេលដដែលកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានខ្យល់កន្រ្តាក់និងភ្លៀង បណ្តាលឲ្យមានគ្រោះមហនហន្តរាយ ដល់ផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នង ចំនួន២ភូមិ៖ ១.ភូមិទំនប់តាកូន អស់១៥ខ្នងរលំធ្ងន់៣ខ្នង ២-ភូមិបឹងសង្កែអស់៧ខ្នងរលំដូល២ខ្នង និងភូមិអន្លង់រាំងរន្ទះបាញ់គោងាប់២ក្បាល ៕

មតិយោបល់