កំពតៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទីមាន ករណីរន្ទះបាញ់បណ្ដាលអោយមនុស្សស្លាប់ម្នាក់ដែលបានកើតឡើងនៅលើផ្ទៃសមុទ្រស្ថិត ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ជនរងគ្រោះឈ្មោះ រ៉េម សុបយ៉ាន ភេទប្រុស អាយុ32ឆ្នាំជនជាតិខ្មែរឥស្លាមរស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
មូលហេតុជនរងគ្រោះទៅនេសាទនៅទីនោះ៕


មតិយោបល់