ព័ត៌មានជាតិ

សមត្ថកិច្ច ធ្វើការប្រគល់ម៉ូតូ ជូនជនរងគ្រោះវិញ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងដកហូត បានមកវិញ

សៀមរាប: កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅទីតាំង ក្រុមហ៊ុនក្រុមហ៊ុនTheNest Tour ដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យឈ្មោះ ឡុង ម៉ាឡែន បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខសៀមរាប 1AD-8838 លេខតួMLHJF 5556506 លេខម៉ាស៊ីនJF35E 0156506 របស់ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ៣៦ឆ្នាំ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ជនរងគ្រោះ នឹងដោយមានការណែនាំ ពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំប្រត្តិបត្តការណ៍ផ្ទាល់ដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចម្រើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌក្រុងសៀមរាប បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រហូតដឹងថា ក្រោយធ្វើសកម្មភាពហើយ ជនសង្ស័យខាងលើ បានយកម៉ូតូដែលលួចយកមកតំកល់ខ្ចីលុយចំនួន៥០០ដុល្លារ ពីមិត្តភក្តិរបស់ខ្លួន ដោយកុហកថាម្តាយរបស់គេមានជំងឺប្រចាំកាយ នឹងត្រូវការប្រាក់បន្ទាន់ដើម្បីព្យាបាលជំងឺ ចំណែកកាតគ្រីគេនឹងផ្ញើរមកតាមក្រោយ បន្ទាប់ពីបានលុយហើយជនសង្ស័យបានគេចខ្លួនបាត់ ។

យោងតាមលទ្ធផល ស៊ើបអង្កេត នឹងដោយមានការឯកភាព ពី លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េតស្នងការរងទទួលផែនព្រហ្មទណ្ឌ ម៉ូតូខាងលើនេះ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌយើង បានធ្វើការដកហូត ពីមិត្តភក្តិរបស់ជនសង្ស័យ ដើម្បីធ្វើការប្រគល់ ទទួលជូនជនរងគ្រោះវិញ។

ចំនែកឯជនសង្ស័យ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំងពីរនាក់ ខាងលើ នគរបាលក្រុងសៀមរាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីសុំដិការតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

មតិយោបល់