កំពង់ធំៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់ ចំណុចអូរព្រែកស្បូវភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ជីម ជឿន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលស្នាយ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
សភាពនៃរឿង៖ មុនដំបូងឈ្មោះ ផនរ៉ុម ភេទស្រី អាយុ ៦១ឆ្នាំ នៅផ្ទះរស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន (ជាអតីតប្រពន្ធសព) បានរៀបរាប់ថា៖ រយៈពេល ១៥ឆ្នាំ មកហើយដែលរូបគាត់នឹងប្ដីបានលែងលះគ្នា ហើយប្ដីរបស់គាត់បានទៅយកប្រពន្ធថ្មីម្នាក់ទៀត ក្រោយមកក៏លែងលះគ្នាទៀត។ លុះដល់ថ្ងៃទី មិនចាំ ខែមករា ឆ្នាំ២០២០ ប្ដីរបស់គាត់បានមកសុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែគាត់មិនព្រមទទួលយកជាប្ដីប្រពន្ធវិញទេ។ ចាប់តាំងពីពេលនោះមក ប្តីរបស់គាត់ចេះតែដើរផឹកស៊ី អត់បាយអត់ទឹក ដើរដេកតាមផ្លូវនិងតាមផ្ទះអ្នកភូមិ។ លុះមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទី ស្រាប់តែអ្នកភូមិនាំគ្នាផ្អើលនិយាយតៗគ្នាថា ប្ដីរបស់ខ្លួនដេកស្លាប់នៅលើអង្រឹងជាប់នឹងអូរព្រែកស្បូវ ភ្លាមនោះគាត់បានទៅដល់កន្លែងកើតហេតុភ្លាម ឃើញប្ដីរបស់គាត់ដេកស្លាប់លើអង្រឹងពិតគាត់មែន។
ក្រោយទទួលដំណឹងភា្លមសមត្ថកិច្ច សហការជាមួយរដ្ឋអំណាចភូមិសង្កាត់ បានចុះដល់ទីតាំងដើម្បីពិនិត្យទីកន្លែងកើតហេតុ និងសាកសព។
ដេកស្លាប់ លើអង្រឹងដោយស្លៀកខោខ្លី ពណ៌ខៀវខ្លួនទទេ ក្បាលទៅទិសខាងត្បូងក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មូលហេតុ៖ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ផឹកស្រាជាប្រចាំនិងមិនហូបអាហារ)៕
មតិយោបល់