Post News Media ព័ត៌មានជាតិ រថយន្ត PRIUS ...

រថយន្ត PRIUS បត់ឆ្លងផ្លូវ ត្រូវម៉ូតូឌ្រីមសង់បុករងរបួសធ្ងន់២នាក់

ភ្នំពេញ: យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿង បើកដោយបុរសពីរ នាក់ កំពុងតែឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង១ និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចមុខការ៉ាស់សាំងតូតាល់ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1K3200 ជិះដោយយុវជន២នាក់ ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តTOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX 0626 បើកដោយបុរស២នាក់ ធ្វើដំណើរពីលិចទៅកើត ពេញទំហឹងចំទ្វារមុខខាងស្ដាំ បណ្ដាលរងរបួសធ្ងន់ទាំង២នាក់ ចំណែកម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕