កណ្តាលៈ បុរសវ័យជិត៣០ឆ្នាំម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចាក់និងអាករសម្លាប់ខ្លួនចោលប្រពន្ធកូនសង្ស័យតូចចិត្តនឹងជំងឺ
លោកវរៈសេនីយ៍ឯក ម៉ែន សុខឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានអោយដឹងថា ជនរងគ្រោះដែលគិតខ្លីសម្លាប់ខ្លួននេះ ឈ្មោះ ងួន ប្រុសពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅភោជនីយដ្ឋានហ្សង់អាលីហ្សេ និងមានទីលំនៅភូមិ ឃុំកើតហេតុ ក្នុងភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានភរិយាឈ្មោះ ភី បូរ៉ា អាយុ ២៣ ឆ្នាំ ជា បុគ្គលិក ខុន ដូ កាហ្សា ទីលំនៅភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត
កណ្តាល និងមានកូន០១នាក់ ប្រុស ។
លោកអធិការបានបន្តថា រយៈពេល ជា ច្រើន ថ្ងៃ មកហើយ ជនរងគ្រោះ ចេះតែមានការភ័យខ្លាចដោយស្រែកថា មានគេតាមចាប់ដូចជាមនុស្សបែកថ្នាំ ។
លុះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទី ជនរងគ្រោះ បានទៅសុំផ្ទះម្តាយមីងឈ្មោះមុត ស៊ីថា នៅភូមិ ឃុំជាមួយគ្នា ដេកស្នាក់នៅមួយយប់ ។ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង៦និង០០នាទីព្រឹក ជនរងគ្រោះ បានក្រោកពីដេកហើយ
ត្អូញត្អែរប្រាប់ម្តាយមីងថា មាន អាការ:ក្តៅ រងា ស្រៀវ ស្រាញ់ក្នុងខ្លួន ហើយម្តាយមីង បានមក
ប្រាប់ឈ្មោះអ៊ុ នាង ជាម្តាយជនរងគ្រោះ ឲ្យទៅតាមគ្រូពេទ្យ ព្យាបាលនិង ព្យួរសេរ៉ូម ព្រមទាំង ទិញ បបរ ឲ្យ ហូប ។
រហូទដល់វេលា ម៉ោង ៩និង៣០ នាទី ព្រឹក ថ្ងៃ ដដែល ជនរងគ្រោះ បាន
ប្រាប់ម្តាយមីងឲ្យ ជូន ខ្លួន ទៅ បត់ ជើងតូច ពេល នោះម្តាយមីង បានកាន់ដបសេរ៉ូមជូនជនរងគ្រោះចូលបន្ទប់ទឹក ពេល ដល់បន្ទប់ទឹកម្តាយមីង ឈរនៅមាត់ទ្វារបន្ទប់ទឹក ដែល យក ក្រណាត់ វាំងននបាំងធ្វើជាទ្វារ ។ បន្តិច ក្រោយ មក ស្រាប់តែឮព្រូសប្រះនៅក្នុងបន្ទប់ទឹក ទើបម្តាយមីង ចូល ទៅមើល ឃើញជនរងគ្រោះ យកអាវចងកជាប់និងសសរបន្ទប់ទឹក ឃើញដូច្នោះ ក៏ បានចាប់ទាញអាវចេញពីជនរងគ្រោះ ភ្លាម នោះ ជនរងគ្រោះ បានបោចខ្សែ សេរ៉ូមចេញពី
ដៃ ហើយទៅចូលរោងបាយ ដែល នៅក្បែរនោះ ស្ទុះទៅយកកាំបិតមុខពីរ មកអារកខ្លួនឯង បណ្តាលឲ្យមានរបួសចេញឈាម និងយកកាំបិតចុងស្រួចពណ៌ស ចាក់ពោះខ្លួនឯង បណ្ដាល ឲ្យ មាន របួស មួយ កន្លែង ធ្លាយ ពោះវៀន ចេញ មកក្រៅ។ ឃើញដូច្នោះ ម្តាយមីង បានរត់មកហៅឪពុកម្តាយ ជនរងគ្រោះ មកជួយ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ តែបានពាក់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់បាត់បង់ ជី
វិតបាត់ទៅហើយ ។
ក្រោយកើតហេតុទើបរាយការណ៍ទៅសមត្ថកិច្ច នគរបាល ជំនាញ សហការ ជាមួយ នគរបាល ប៉ុស្តិ៍ ក្រុម ប្រឹក្សា ឃុំ គ្រូពេទ្យ មេភូមិ និងក្រុម គ្រួសារធ្វើការ ពិនិត្យ សពដោយហ្មត់ចត់ សាកសពមានស្នាមរបួស
លើក ០៤កន្លែង និង នៅលើពោះ ០១ កន្លែង ចេញពោះវៀន ។ យោងតាមការបំភ្លឺពីក្រុមគ្រួសារសព ជនរងគ្រោះ ស្លាប់ ដោយសារ ធ្វើ អត្តឃាត ដោយ យក កាំបិត អារក និងចាក់ពោះខ្លួនឯង ហើយក្រោយពិនិត្យចប់បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់