ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរចំនួន០៣នាក់ ដកហូតកាំភ្លើងខ្យល់ និងថ្នំាញៀន…

បាត់ដំបង: កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានចុះបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីនៅក្នុងមូលដ្ឋានឃុំពីរក្នុងស្រុកបាណន់។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកចែកចាយបានចំនួន០៣នាក់ ក្នុងបទល្មើសជាក់ស្តែង ព្រមទាំងចាប់យកបានវត្ថុតា៖
-ថ្នាំញៀនប្រភេទមេតាំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន០៤ថង់
– ប្រាក់រៀលចំនួន ៣៧,០០០ រៀល និងប្រាក់ដុល្លារ ០៦ដុល្លារ។
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
-កូនកាបូបចំនួន០១
-កាំភ្លើងខ្យល់ចំនួន០១ដើម
-ដែកកេះចំនួន១០
-កាំបិតចំនួន០២
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

ជនសង្ស័យចែកចាយគ្រឿងញៀនមាន០៣នាក់៖
១.ឈ្មោះ ឈាន វិច្ឆិកា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅក្រុមទី០៣ ភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង
២.ឈ្មោះ រួន រ៉ូត ហៅកក្កដា ភេទប្រុសអាយុ ២០ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង
៣.ឈ្មោះ ស៊ន ស្រស់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ពេលនេះ នគរបាលស្រុកបាណន់ កំពុងរៀបចំឯកសារ បញ្ជូនមុខសញ្ញាសង្ស័យ និងវត្ថុតាង ពាក់ព័ន្ធមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់