ព័ត៌មានជាតិ

រថយន្តដឹកដី១គ្រឿង បើកចុះចំណោតដាច់ហ្វ្រាំង បុកផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ព្រះសីហនុ: នៅវេលាម៉ោង០២និង០០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រថយន្តដឹកដី១គ្រឿង ខណ:បើកបរចុះចំណោតដាច់ហ្វ្រាំង បណ្តាលឲ្យ បុកចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បន្ទាប់ពីកើតហេតុរួចភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើការឃាត់ខ្លួន ម្ចាស់បើកបររថយន្តឈ្មោះ នឿន ស៊ីថា អាយុ១៩ ឆ្នាំ ដើម្បីសួរនាំ ។

ចំពោះវត្ថុតាង សមត្ថកិច្ចជំនាញបាននាំយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការដោះស្រាយគ្នា រវាងភាគីបង្ក និងរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់