ព័ត៌មានជាតិ

កាត់សំណាញ់របងលួសផ្លោះ ចូលលួចកាត់សំណាច់រោងចក្រត្រូវសន្តិសុខឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាព កាត់សំណាញ់របងលួសផ្លោះ ចូលក្នុងរោងចក្រលួចក្រណាត់ ត្រូវសន្តិសុខធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ២១និង៤០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំណុចបរិវេណរោងចក្រគង់ហុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស៊ុន សារ៉េត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត។
ជនរងគ្រោះឈ្មោះ កែវ វុទ្ធធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ ស្នាក់នៅបច្ចុប្បន្នផ្ទះលេខ១៧២ ផ្លូវBT31 ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារ:ដកហូត៖ ដែកកាប់ចំនួន១ ពិលចំនួន១និងថ្នាំ ក្រាមសថ្លា២កញ្ចប់ថង់តូច ។

ប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញជនសង្ស័យខាងលើ មកអង្គុយលេងនៅផ្លូវរថភ្លើងដែលនៅក្បែររោងចក្រ លុះមកដល់វេលាកើតហេតុជនសង្ស័យ បានដើរទៅក្នុងការ៉ាងសាំLHR ដែលជាប់និងរបងរោងចក្រ ហើយធ្វើសកម្មភាពកាត់សំណាញ់លួសផ្លោះ ចូលក្នុងរោងចក្រភ្លាមនោះសន្តិសុខមកទាន់ក៏ឃាត់ជនសង្ស័យភ្លាមៗ និងប្រគល់ទៅសមត្ថកិច្ចចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់