ព័ត៌មានជាតិ

នាំថ្នាំញៀនពីភ្នំស្រួចកំពង់ស្ពឺមកលក់ឲ្យតៃកុងឡាន នៅស្រុកកំពង់សីលា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: នៅវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងមួយករណី នៅក្នុងព្រៃភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់។

ជនសង្ស័យទី១.ឈ្មោះ ចក់ សុភ័គ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិ២ ឃុំត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនច្បាស់លាស់ និងទី២.ឈ្មោះ គឹម ស្នេហា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មុខរបរបើកបររថយន្ត។

វត្ថុតាងចាប់បាន៖
-ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន២២កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង
-ម៉ូតូមួយគ្រឿង និងទូរសព្ទ័ដៃពីរគ្រឿង។

សមត្ថកិច្ច បានឲ្យដឹងថា ឈ្មោះ ចក់ សុភ័គ ជាមេក្លោងជួញដូរគ្រឿងញៀន មានជាប់ពាក់ព័ន្ធករណីបង្ក្រាបមុនៗ ដែលកម្លាំងនគរបាលស្រុកកំពង់សិលា តាមឃ្លាំមើលយូរមកហើយ ទើបនឹងមកដល់ថ្ងៃនេះ សមត្ថកិច្ចក្រសោបចាប់យកបានទាំងភស្តុតាងថ្នាំញៀនតែម្តង៕

មតិយោបល់