ភ្នំពេញៈ យុវជនម្នាក់បើករថយន្តកុងទីន័រមិនប្រយ័ត្នជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងកំពុងឈប់ចំពីក្រោយពេញ
ទំហឹងបណ្ដាលរងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុងសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ
ហាន់ណូយកែងនិងផ្លូវសហពន្ធរុស្សីចំណុចស្ពានអាកាសផ្សារដីហុយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រម៉ាកFUSOពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3E 7518 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាក៥៧០ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AK 9938បើកដោយបុរសម្នាក់កំពុងឈប់ស្តុបចំពីក្រោយពេញទំហឹងបណ្ដាលខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់