ព័ត៌មានជាតិ

រយៈពេលតែ ៥ថ្ងៃ ជនសង្ស័យលួចម៉ូតូអស់ ២គ្រឿង លោកអធិការខណ្ឌទួលគោក ចាប់ជនសង្ស័យមិនទាន់បាន..

ភ្នំពេញ: ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ៤ និង៥០នាទីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្ដុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួច កាច់សោ.កយកម៉ូតូម៉ាក Honda scoopy2019 ពណ៌ស ពាក់ស្លាកលេខ 1HA-1677 ទៅបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះមានមុខរបរ ធ្វើការនៅហាងបញ្ចាំ ក្រោយពីកើតហេតុ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ក្នុងខណ្ឌទួលគោក រយ:ពេលតែ ៥ថ្ងៃ ជនសង្ស័យលួចម៉ូតូអស់ ២គ្រឿង សមត្ថកិច្ច មិនទាន់ចាប់បានជនសង្ស័យ បាននៅទ្បើយទេ ធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ទ្រព្យសម្បត្តិរបស់ពួកគាត់ ជាពិសេសលោកអធិការខណ្ឌទួលគោក ជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក តាមប៉ុស្តិ៍នីមួយៗ ឲ្យមានការពួនស្ទាក់ល្បាត ទាំងយប់ទាំងថ្ងៃជាប្រចាំ កុំដល់តែពលរដ្ឋរិះគន់ទើបទប់ស្កាត់៕

មតិយោបល់