ព័ត៌មានជាតិ

រថយន្តបែនព្រលះម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើរវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យស្លាប់០១នាក់ប្រុស នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩
លើកំណាត់ផ្លូវជាតិលេខ៤ មុខភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ ២៩.៣០។
តាមប្រភពព័ត៌មាននៅពេលកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបែន ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បើកមកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ-ព្រះសីហនុ)លុះដល់ចំណុចកើតហេតុខាងលើ បានបាត់ឆ្វេង ស្របពេលដែលបត់ឆ្វេងនោះ ក៍មាន ម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងម៉ាកស៊ីរូស ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ៃ គីរ៉ុម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅភូមិផ្លាំង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
ដែលបើកពីទិសខាងលិចទៅទិសខាង កើត(ព្រះសីហនុ-ភ្នំពេញ)បណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉ក បុកចំពាក់កណ្ដាលរថយន្ត ឆ្លងផ្លូវនោះតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងរួចទើបបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះមធ្យោបាយកម្លាំងជំនាញ បាន យកទៅរក្សាទុកនៅអធិការដ្ឋាន នគបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

 

មតិយោបល់