ព័ត៌មានជាតិ

រថយន្តលុចស៊ីស GS250 បត់ចូលបុរីអ័រគីដេ ជ្រុលបុកម៉ូតូ បណ្ដាលរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់ បើករថយន្តមួយគ្រឿង បត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យនារងរបួសធ្ងន់មនុស្ស ៣នាក់ (ប្រុស) កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែក ខណ្ឌសែនសុខ ។

តាមប្រពភពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-9345 ធ្វើដំណើរពីកើតទៅលិច បានបត់ចូលបុរីអ័រគីដេ បានជ្រុលទៅបុកម៉ូតូស្គុបពី ពាក់ស្លាកភ្នំពេញ1HV. 5587 បើកពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យប្រុសស្រី៣ រងរបួសធ្ងន់ ត្រូវបញ្ជូលទៅសង្គ្រោះភ្លាម។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន សហជាមួយជំនាញ ចុះវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅកាន់ចរាចរណ៍ផ្លូវគោកក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់