ព័ត៌មានជាតិ

ម្តាយចុងក្មេងអាយុ១៦ឆ្នាំចិត្តអបិយ វាយធ្វើកូនដើមអាយុ៦ឆ្នាំខ្ទេចមុខ ត្រូវប៉ូលិសឃាត់ខ្លួន

បន្ទាយមានជ័យៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ស្រីនីត ភេទស្រី អាយុ១៦ឆ្នាំ ពាក់ពន្ធ័ករណីប្រព្រឹត្តិអំពើហិង្សាលើអនីតិជន នៅចណុចក្នុងព្រៃក្រោយផ្សារឡុងកឿប្រទេសថៃ​ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ។

ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ យស់ សុភី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យឈ្មោះ​ លី ស្រីនីត ដែលជាប្រពន្ធចុងរបស់ប្តីបានប្រើអំពើហិង្សាទៅលើកូនស្រីរបស់ខ្លួនអាយុ៦ឆ្នាំ។

មុនពេលកើតហេតុ លោកយាយបានយកចៅស្រីរងគ្រោះ យកទៅលេងបងប្អូននៅផ្សារឡុងកឿប្រទេសដៃ ហើយក៏នៅជិតបន្ទប់ជួនរបស់ក្មេងស្រីម៉ី ដែលកំពុងរស់នៅជាមួយប្រពន្ធចុងអាយុ១៦ឆ្នាំ។ ពេលនោះប្រពន្ធចុងជាជនសង្ស័យ កំពុងឈ្លោះជាមួយឈ្មោះ ស៊ីន ឆាយ ហើយបានឃើញកូនដើមរបស់ប្តីកំពុងលេងជាមួយក្មេងៗ ជនសង្ស័យក៏យកក្មេងស្រីរងគ្រោះឡើងជិះម៉ូតូទៅកន្លែងព្រៃស្ងាត់ក្រោយកន្លែងលក់ឥវ៉ាន់ ហើយធ្វើសកម្មភាពវាយធ្វើបាប ដោយទះតប់ ទាត់ធាក់ និងច្របាច់ក កុមារីរងគ្រោះស្រែកលែងរួច បណ្តាលឲ្យសន្លប់ធ្ងន់ធ្ងរ រួចទុកកុមារីរងគ្រោះចោលហើយត្រឡប់មកបន្ទប់ជួល ដោយឆ្លើយបដិសេធថាមិនដឹង នៅពេលប្តីសួររកកូន។

ករណីខាងលើនេះ ការិយាល័យជំនាញ កំពុងធ្វើការឃាត់ខ្លួនស្ត្រីវ័យក្មេងអាយុ១៦ឆ្នាំជាម្តាយចុងខាងលើ ដោយមានការសម្របសម្រួល កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ របស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ៕

មតិយោបល់