ព័ត៌មានជាតិ

ទប់ចិត្តមិនបាន! មកពីរត់កង់បី ដល់ផ្ទះស្រាប់ឃើញប្រពន្ធកំពុងទ្បើងគ្រែ ជាមួយប្រុសថ្មី ប្ដីស្រែកទ្រហោយំ នៅមុខហាងយីហោ «ម៉ាស្សាកោជប់ លេខ៥៩»

ភ្នំពេញ: នៅវេលាម៉ោង ១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូង ក្នុងហាងម៉ាស្សាយីហោ «ម៉ាស្សាកោជប់ លេខ៥៩» លើដងផ្លូវ ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល បុរសម្នាក់ មកទាន់ប្រពន្ធទ្បើងគ្រែជាមួយប្រុសថ្មីជាភ្ញៀវ ស្រែកទ្រហោយំ ហួសចិត្តមិនគួរណាខ្លួនជួបរឿងចឹងសោះ។

តាមសម្ដីបុរសខាងលើ បានប្រាប់ឲ្យដឹងថា ខំរត់កង់បីរាល់ថ្ងៃមិនដែលហ៊ានសម្រាក ដើម្បីរកលុយចិញ្ចឹមគ្រួសារ ចំណែកប្រពន្ធអាយុ ២៤ ឆ្នាំ មុខរបរ ធ្វើជានារីម៉ាស្សា និងមានកូនប្រុស ២នាក់។

ប្រភពដដែលបន្ដថា ខណ:ដែលគាត់មកពីរត់កងបីវិញ បំណងយកលុយឲ្យប្រពន្ធទុក ស្រាប់តែទៅទាន់ប្រពន្ធ កំពុងប្រតិបត្តិការលើគ្រែ ជាមួយប្រុសថ្មីជាភ្ញៀវ ទើបស្រែកយំហួសចិត្ត នឹងរឿងប្រពន្ធផិតក្បត់៕

មតិយោបល់