ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ម៉េង លាង ផ្គត់ផ្គង់សំភារះសំណង់ បុករថយន្ត lexus570 ខូចខាតមួយចំហៀង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរយន្ត និងរថយន្ត បង្កកាតខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅស្តុបផ្លូវហាណូយកែងផ្លូវ ឧកញ៉ា ម៉ុង រិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងមានរថយន្តស៊េរីទំនើបLexus570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-3699 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចពាក់កណ្តាលស្តុប ខណ:ពេលដែលកំពុងបើកស្រាប់តែមានរថយន្តម៉ាកតូយូតា ពាក់ផ្លាកលេខ ភ្នំពេញ 2A-2203 ជារថយន្តរបស់ក្រុមហ៊ុន ម៉េង លាង ផ្គត់ផ្គង់សំភារះសំណង់ បើកបរទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្ត lexusខាងលើ បណ្តាលឲ្យខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានធ្វើការវាស់វែងយករក្សាអែបខាង ដើម្បីឲ្យភាគីទាងសងខាងដោះស្រាយគ្នាមួយជំហានសិន៕

មតិយោបល់