ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប បើកដោយអង្គរក្សឧកញ៉ាម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8899 ត្រូវរ៉ឺម៉កបុក បណ្ដាលឲ្យរងការខូចខាតស្ដុបតម្លៃជិត ១ម៉ឺនដុល្លារ នៅខណ្ឌមានជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តទំនើប ម៉ាកលុចស៊ីស LX 570 ស៊េរី ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AQ-8899 បើកបរដោយអង្គរក្សលោកឧកញ៉ាម្នាក់ ត្រូវរ៉ឺម៉កបុក បណ្ដាលឲ្យរងការខូចខាតស្ដុបតម្លៃជិត ១ម៉ឺនដុល្លារ។

កើតហេតុវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ម្ដុំទល់មុខវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ រ៉ឺម៉កបើកបរឆ្លងផ្លូវ ច្រាស់ទិសដៅចរាចរណ៍។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការអន្តរាគមន៍ និងសម្របសម្រួលដោយភាគីខាងម្ចាស់រ៉ឺម៉ក ព្រមសងសំណងទៅឲ្យរថយន្តចំនួន ១,២០០ ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់