ភ្នំពេញៈ ជនសង្ស័យជនជាតិវៀតណាម២នាក់បងប្អូន ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួន និងដកហូតគ្រឿងញៀន១កញ្ចប់តូច ខណៈពួកគេកំពុងតែជិះម៉ូតូមួយគ្រឿងតាមផ្លូវ ហើយត្រូវកម្លាំងល្បាតរបស់នគរបបាលប៉ុស្តិ៍ច្បារអំពៅទី២ ប្រទះឃើញហៅមកធ្វើការសាកសួរនោះ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវលេខ ៣៦៩ ភូមិកណ្តាល ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សា សុខដា អាយុ២០ឆ្នាំ និងទី២-ឈ្មោះ សា សុខណាង អាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម ហើយជាបងប្អូនបង្កើតនឹងគ្នា មានមុខរបជាជាងពិដាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាង៉ៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ខណៈពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការដើល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួននោះ ក៏បានប្រទះឃើញក្រុមជននសង្ស័យទាំងពីរនាក់បងប្អូនកំពុងតែជិះម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿង ដោយមានការសង្ស័យក៏ហៅសួរនាំ និងឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូច ដែលពួកគេលាក់ទុកប្រើប្រាស់នៅក្នុងហោប៉ៅ និងធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយពេលធ្វើការឃាត់ខ្លួន ជនសង្ស័យ ត្រូវកម្លាងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ក៏ធ្វើការសាកសួរ និងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់៕
មតិយោបល់