ព័ត៌មានជាតិ

ករណីអគ្គិភ័យបណ្ដាលមកពីបូមសាំងដាក់ដប ហៀរចូលចង្រ្កាន់ហ្គាសកំពុងដាំបាយឆេះ សរុបជាទឹកប្រាក់ប្រហែល ១៥០០ដុល្លារ

សៀមរាប: នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីមានករណីភ្លើងឆេះផ្ទះ ម្ចាស់ឈ្មោះ ក្រូច ពូច ភេទស្រី អាយុ ៧៤ឆ្នាំ នៅចំណុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះពីផ្លូវលេខ៦ ចម្ងាយពីអធិការ១៥០០ ម៉ែត្រ។

ការខូចខាត៖ ផ្ទះប្រភេទវីឡាតឿទំហំ ៥×១២ ម៉ែត្រ កម្ពស់ ៤ម៉ែត្រ ជញ្ជាំងថ្មប្រក់ក្បឿង អស់យ៉ាមមុខ ៤០% សាំង ២កាន ៦៨លីត្រ ម៉ាសួត ១កាន ៣៨លីត្រ និងអីវ៉ាន់ចាប់ហួយ សរុបជាទឹកប្រាក់ប្រហែល ១៥០០ដុល្លារ មិនបានធ្វើឲ្យប៉ះពាល់ខូចខាតទាំងស្រុងនោះទេ ដោយសារការគ្រប់គ្រងទាន់ពេល។

ក្នុងពេលកំពុងកើតហេតុ រថយន្តពន្លត់អគ្គិភ័យបានជួយអន្តរាគន៍ប្រើប្រាស់ទឹកអស់ ១ឡាន កំម្លាំងប៉ុស្ដិ៍ ប្រជាការពារ និង ប្រជាពលរដ្ឋជួយអន្តរាគន៍ជាច្រើននាក់ផងដែរ។

មូលហេតុ៖ មកពីម្ចាស់បូមសាំងដាក់ដប ហើយយកទៅដាក់លក់នៅខាងមុខផ្ទះចម្ងាយផ្ទះ ៤ម៉ែត្រ ទៅវាហៀរទៅប៉ះចំចង្រ្កានហ្គាស ដែលកុំពុងដាំបាយបណ្ដាលឆះតែម្ដង៕

មតិយោបល់