ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង៣០នាទីព្រឹក ដល់ម៉ោង ៦និង៣០នាទី កម្លាំងសណ្តាប់ធ្នាប់ បានសហការជាមួយគណៈកម្មការផ្សារដើមគរ ចុះរៀបចំសណ្តាប់ធ្នាប់នៅលើមហាវិថីព្រះមន្នីរ៉េត មុខផ្សារដើមគរ ដោយការលក់ដូរ ឈប់ចតរថយន្តនៅលើទ្រូងផ្លូវ នឹងម៉ោង ០៦និង៣០ព្រឹក ដល់ម៉ោង ០៨និង០០នាទី បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារងិនអាន ហៅផ្សារទំនប់រួចនៅម៉ោង ០៩និង០០នាទីដល់ម៉ោង ១១និង០០នាទីបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅលើមហាវិថីសហពន្ធ័រុស្សីពីស្ពានអាកាស៧មករា ដល់មុខព្រលានយន្តហោះពោធិ៍ចិនតុង និងពេលល្ងាចនៅមុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវដែលល្មើស នឹងគំនូសសញ្ញា បើកបរបញ្ច្រាស់ទិសឈប់ចតកន្លែងរថយន្តក្រុង ដោយបញ្ជូនរថយន្តចំនួន ០៥គ្រឿងទៅរក្សារទុកនៅការិយាល័យ៕
ព័ត៌មានជាតិ
មតិយោបល់