ព័ត៌មានជាតិ

ថ្មីទៀតហើយ! ជិះទូកទៅលួចកញ្ចក់រថយន្តស៊េរីទំនើប ម៉ាកNX200T បានសម្រេច តែចុងក្រោយចប់

ភ្នំពេញ: នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨ និង០០នាទី ចំណុចរោងចក្រកាត់ដេរអ៊ីសៀងផ្លូវលំក្រុមទី៦ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីលួចកញ្ចក់រថយន្ត បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មធ្យោបាយជិះទូកទៅលួច។

ជនសង្ស័យទី១ឈ្មោះ ម៉ីឌី ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ កុយ សេរីវុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មគោល១ ខណ្ឌពោធិ៍សែនជ័យ ទាំង២នាក់ ឃាត់ខ្លួនបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី។

ចំណែកជនរងគ្រោះឈ្មោះ ZHOA JIAN JIA ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរថៅកែរោងចក្រ (អ៊ីសៀង) កាន់លិខិតឆ្លងដែនលេខ Q40898352 មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារ:បាត់បង់ និងខូចខាត៖
-កញ្ចក់ចំហៀងមើលក្រោយទាំងសង្ខាងចំនួន២ របស់រថយន្តម៉ាកលុចចស៊ីស NX200T។

សម្ភារ:ដកហូតបានមកវិញ៖ កញ្ចក់ចំហៀងមើលក្រោយទាំងសង្ខាងចំនួន២ របស់រថយន្តខាងលើ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្តតាមនិតិវិធី៕

មតិយោបល់