ភ្នំពេញៈ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅក្នុងទឹក ជាប់ជាមួយនឹងឧបករណ៍ឆក់ត្រី កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ៣ ខែ សីហាឆ្នាំ ២០១៩ នៅចំណុចភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
បើទោះបីយ៉ាងណាហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យកន្លែងកើតហេតុ នៅវេលាម៉ោង១០ព្រឹក
និងស្រង់សពយកមកពិនិត្យហើយ ដោយគេសង្ស័យថា បុរសខាងលើត្រូវបានស្លាប់ ដោយសារឆក់ត្រីខុសបច្ចេកទេស ហើយបែរជាមកឆក់ខ្លួនឯងស្លាប់ទៅវិញ នៅក្នុងបឹងខាងក្រោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍PNN។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ បានទៅរាយមង នឹងដកព្រលឹតបេះត្រកួន ស្រាប់តែប្រទះឃើញសាកសពខាងលើ ដេកស្លាប់ដោយមានពិលកែវឆ្លុះពាក់ជាប់ក្បាល និងស្ពាយជាប់ជាមួយឧបករណ៍ឆក់ត្រី និងត្រីមួយចំនួន នៅក្នុងថង់សំណាញ់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ។
ក្រោយសមត្ថកិច្ច ចុះទៅពិនិត្យសពកន្លែងកើតហេតុ បានសន្និដ្ឋានថា សពបុរសខាងលើ ស្លាប់ដោយសារឆក់ត្រី ហើយខុសបច្ចេកទេស បណ្ដាលឲ្យមកឆក់ខ្លួនឯងស្លាប់។
ជាមួយគ្នានោះសមត្ថកិច្ចក៏បានអំពាវនាវរកក្រុមគ្រួសារសពផងដែរ ដោយសាកសពមានភិនភាគ ស្លៀកខោប៉ារ៉ាជើងវែង និងអាវឆ្នូតលឿងដៃវែង អាយុប្រហែលជា ៤០ឆ្នាំ កម្ពស់ប្រហែលជា១ម៉ែត្រ ៦០ ៕
មតិយោបល់