ព័ត៌មានជាតិ

សិស្សសាលាម្នាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅស្រុកពួក

សៀមរាប: ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏ រវាង រថយន្ត និងម៉ូតូ កើតហេតុនៅលើផ្លូវក្រាលគ្រួសក្រហម (ផ្លូវកំពុងស្ថាបនា)ចំណុចមុខផ្ទះរបស់ឈ្មោះ ហេង សឿម ក្នុងភូមិក្អែកទំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
ដែលបង្កដោយរថយន្ត ម៉ាកនីសាន់ ព៌ណស ផលិតឆ្នាំ ពាក់ស្លាកលេខ TK. ០២៤៣ ចង្កូតស្ដាំ បើកបរដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណបើកបរទិសដៅពីត្បូងទៅជើង បានរត់គេចខ្លួនបន្សល់ទុករថយន្ដ១គ្រឿងនៅកន្លែងកើតហេតុ
ត្រូវបានម៉ូតូម៉ាកហ៊ុងដាឌ្រីម C១២៥ ព៌ណខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប ១S.៩៩៦៥ បើកបរដោយឈ្មោះ សែ គិមឆាយ ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិត្រពាំងឫស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប មុខរបរសិស្ស បើកបរទិសដៅស្របគ្នាពីត្បូងទៅជើង ស្របទិសគ្នា ឡើងវ៉ារថយន្តហើយឡើងពំនូកថ្មធ្វើផ្លូវម៉ូតូដួលនិងមនុស្សចូលក្រោមរថយន្តបណ្តាលឲ្យ ស្លាប់ភ្លាមៗ ។
ខូចខាត ម៉ូតូ១គ្រឿង ស្រាល និងរថយន្ត១គ្រឿងស្រាល

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានធ្វើការវាស់វែង កន្លែងកើតហេតុយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីចាត់ការតាមនិតិវិធី សាកសពធ្វើការប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់