ភ្នំពេញៈ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ម៉ោង២និង០០ នាទី ដោយមានការអនុញ្ញាតពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងចម្រុះ នៃគណៈបញ្ជាការ ឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌ, លោក វរសេនីយ៍ទោម៉ៅ សឿត អធិការរងខណ្ឌ លោកមេបញ្ជារការរងកងរាជអាវុធហត្ថខណ្ឌ បានចុះបង្រ្កាប ជាក់ស្តែងទីតាំង បើកល្បែងស៊ីសង (ប្រភេទហ្គេមបាញ់ត្រី) គ្មានច្បាប់អនុញ្ញាត នៅចំណុចផ្ទះជួលគ្មានលេខ (ពីរល្វែង ជាប់គ្នាA-B) ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕
មតិយោបល់