Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យចំនួន៩ ពាក់ព័ន្ធករណីលួចនិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ: ចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ បង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ស្រី០២ ។
១-បទលួច ចំនួន ០៤ករណី ឃាត់ខ្លួន ចំនួន ០៥នាក់ ប្រុស០៣នាក់។
២-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួន ចំនួន ០៣នាក់ ប្រុស០៣នាក់។
៣-ប្រើប្រាស់ ដោយ ខុសច្បាប់ នូវសារធាតុញៀន ចំនួន ០១ករណី ឃាត់ខ្លួន ០១នាក់ ប្រុស០១ នាក់។

ដកហូត វត្ថុ តាង រួមមាន៖
១-ម៉ូតូបានចំនួន០៦គ្រឿង
២-ដាវ កែច្នៃចំនួន ០១ដើម
៣-សម្ភារ: ប្រើប្រាស់ គ្រឿងញៀន មួយ ចំនួន

ក្រោយពីកាឃាត់ខ្លួនសមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ និង នៅសល់ចំនួន០៣គ្រឿង សមត្ថកិច្ចកំពុងប្រកាសស្វែងរកម្ចាស់បន្ត៕