ព័ត៌មានជាតិ

ហៃលែនឌ័រស្លាកលេខ 2C 7727 ពន្លះម៉ូតូ៥គ្រឿងបណ្តាលរបួសជាច្រើននាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ត្រង់ចំណុចផ្លូវទៅភ្នំ ខាងត្បូងស្ពានចូលវត្តស្វាយ ប្រហែ១០០ម៉ែត្រ រវាងរថយន្ត និងម៉ូតូ០៥គ្រឿង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង១០នាទី យប់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩ ដោយរថយន្តម៉ាក ហៃលេនឌរ័ ពណ៌ ស្ក ពាក់ស្លាកលេខ 2C 7727 សៀមរាប បើកបរដោយឈ្មោះ សួន សេរីវីរ: ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប បើកបរពីទិសខាងត្បូង ទៅទិសខាងជើង ដល់កន្លែងកើតហេតុក៍បុកម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ដែលមានទិសដៅស្របគ្នា បើកដោយឈ្មោះ ឡាច គ្រីតាល់ ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្ត សៀមរាប និងអ្នករួមដំណើរ ឈ្មោះ សំ បុប្ផា ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅដូចគ្នា និងបានបុកម៉ូតូ០១គ្រឿងទៀត ម៉ាកសេ១២៥ ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AB 0882 សៀមរាប បើកបរដោយឈ្មោះ ពាញ ម៉េងលី ភេទ ប្រុស អាយុ ១៧ឆ្នាំ ទីលំនៅ ភូមិវត្តស្វាយ សង្កាត់ សាលាកម្រើក ក្រុង សៀមរាប ខេត្ត សៀមរាប។ បន្ទាប់មកក៏បានរេចង្កូតទៅខាងឆ្វេងដៃ ចូលមុខផ្ទះអ្នកលក់ចាប់ហ៊ួយបណ្តាលឲ្យបុកមនុស្សអង្គុយមុខផ្ទះនិងអង្គុយលើម៉ូតូ បណ្តាលឲ្យខូចសសម្ភារ:មួយចំនួនទៀតផង។
ចំពោះអ្នករងរបួសអង្គុយនៅមុខលកចាប់ហ៊ួយមានឈ្មោះ ៖
១ ឈ្មោះ ភូ សំរិទ្ធ ភេទ ប្រុស អាយុ ៥០ឆ្នាំ ទីលំនៅផ្ទះកើតហតុ ភូមិវត្តស្វាយ សង្កាត់ សាលាកម្រើក ក្រុង សៀមរាប ខេត្ត សៀមរាប ជាជនរងគ្រោះ
២ ឈ្មោះ យុន ដារាវឌ្ឍនា ភេទ ប្រុស អាយុ ១៦ឆ្នាំ ទីលំនៅ ភូមិ វត្តស្វាយ សង្កាត់ សាលាកម្រើក ក្រុង សៀមរាប ខេត្ត សៀមរាប ជាជនរងគ្រោះ
៣ ឈ្មោះ កាំង គង់ណៃ ភេទ ប្រុស អាយុ ១៧ឆ្នាំ ទីលំនៅ ភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប របួសធ្ងន់
ក្រោយពីបង្កគ្រោះថ្នាក់រថយន្តបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវកម្លាំងសមត្តកិច្ចរកឃើញយកមកទីស្នាក់ការបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

 

មតិយោបល់