ព័ត៌មានជាតិ

ភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង បណ្តាលឲ្យប៉ើងរបើកដំបូលផ្ទះប្រជាពលរដ្ឋជាច្រើននៅ ខេត្តកោះកុង

កោះកុង:​ នៅថៃ្ងទី៣ ខែសីហា ឆ្នាំ២០១៩ រសៀល មានភ្លៀងធ្លាក់ជោគជាំលាយឡំនិងខ្យល់បក់បោកខ្លាំង បណ្តាលឲ្យប៉ើងរបើកដំបូលផ្ទះប្រជាពលរដ្ឋមួយចំនួន មានការរលំដើមឈើស្កាតផ្លូវ និងរលំខូចខាតដំណាំហូបផ្លែមួយចំនួន ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេរភូមិន្ទ ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ក្នុងឃុំតាទៃលើ និងឃុំជីផាត ស្រុកថ្មបាំង ក្នុងឃុំប៉ាកខ្លង និងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង៕

 

មតិយោបល់