ព័ត៌មានជាតិ

លួចទូរស័ព្ទបានពីរគ្រឿងពេលម្ចាស់សាកទូរស័ព្ទទុកនៅក្រោមផ្ទះតែទីបំផុតត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបានដដែល

បាត់ដំបង: នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីនៅចំណុចក្រុមទី២ ភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួច(ទូរសព្ទ័) មួយកើតឡើងដែលករណី នេះបង្កដោយជនសង្ស័យមិនស្គាល់អត្តស ញ្ញាណ បានធ្វើសកម្មភាពចូលលួចយកទូរសព្ទ័ដៃ ចំនួន ០២គ្រឿង ៖
១-ម៉ាកVIVO ពណ៌ខៀវក្រម៉ៅ ០១ គ្រឿង
២-ម៉ាកCoolpad ពណ៌ទឹកមាស០១ គ្រឿ ងជារបស់ជនរងគ្រោះឈ្មោះង៉ែត ណុំ ភេទស្រី អាយុ ៥១ឆ្នាំ (រស់នៅចំណុចកើតហេតុខាងលេី )ក្នុងខ ណ:ដែលម្ចាស់កំពុងសាកថ្មទុកនៅក្រោមផ្ទះ។

នៅពេលដឹងថាទូរស័ព្ទរបស់ខ្លួនត្រូវជនសង័្សយ ចូលមកលួចយកទៅបាត់ ជនរងគ្រោះបានរាយការណ៍ភ្លាមៗដល់សមត្ថកិច្ចនគរបាល មូលដ្ឋានអំពីរឿងនេះ។

ទទួលបានព័ត៌មាននិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាន ងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការ រង ផែន ការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹម ឡុង អធិ ការនគរបាលស្រុក មោងឬស្សី បាន ដឹកនាំកម្លាំងក្នុងអង្ភាព ធ្វេីការស្រាវជ្រាវរហូតកំណត់ បានពីមុខសញ្ញាសង័្សយនេះ និងឈា ន ទៅធ្វេីការឃាត់ខ្លួនបានតែម្តងនាវេលាម៉ោង១ ១ និង០០នាទី នាថ្ងៃដដែល ត្រង់ចំណុចក្រុមទី១១ ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង័្សយឈ្មោះដឿង សិលា ហៅដែន ភេទប្រុ ស អាយុ២២ឆ្នាំ រស់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សីខេត្តបាត់ ដំបង និងដកហូតបានទូរស័ព្ទទាំង០២គ្រឿងរបស់ជនរងគ្រោះយកមក ប្រគ ល់ជូនម្ចាស់វិញ។

នៅពេលនេះនគរបាល ស្រុក បានរៀបចំសំណុំរឿដើម្បីបញ្ជូនមកការិយាល័យជំនាញអនុវត្តតា ម នីតិវិធី៕

 

មតិយោបល់