ព័ត៌មានជាតិ

Update៖ រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅក្នុងរថយន្ត

កោះកុង: កាលពីវេលាម៉ោង ១០ និង៤៥ នាទីយប់ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងរថយន្ត ក្នុងទិសដៅបញ្រ្ចាសគ្នា នៅលើផ្លូវជាតិលេខ ០៤
ចន្លោះបង្គោលគីទ្បូម៉ែត្រ ១៥២-១៥៣ ចំណុចស្ទឹងឆាយ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។

រថយន្តបែនម៉ាក Nisan ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0558 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានបើកបុករថយន្តម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-0082 បើកបរដោយឈ្មោះ ភាន់ ក្រុង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម បានស្លាប់នៅក្នុងរថយន្ត ចំណែកឯអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់។

មូលហេតុ ៖ រថយន្តបង្ក បើកជែងនិងរថយន្តស្របទិសគ្នា ជ្រុលចង្កូតមកបុករថយន្តជនរងគ្រោះ។

បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើករថយន្តបង្ក សមត្ថកិច្ច កំពុងស្រាវជ្រាវ រីឯវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល៕

មតិយោបល់