បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សាដោយអចេតនាមានស្ថានទម្ងន់ទោស។
ហេតុការណ៍កើតឡើងកាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៤ ភូមរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បង្កដោយជនសង្ស័យមួយក្រុមមានបក្ខពួកចំនួន៤នាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ វិត តុលា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់ត្រង់ថ្ងាស់ រួចបក្ខពួកបានរត់គេចខ្លួនបាត់។
ក្រោយសមត្ថកិច្ចក្រុងបាត់ដំបង ទទួលបណ្ដឹងពីជនរងគ្រោះយើងបានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១ឈ្មោះ ថោង ភក្ដី ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីស្ដាប់ចម្លើយបានសារភាពថាខ្លួននឹងបក្ខពួកបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះបក្ខពួក២នាក់ទៀតកំពុងរត់គេចខ្លួន សមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្ត៕
មតិយោបល់