បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៥០នាទីព្រឹក ត្រង់ចំណុចក្រុមទី៦ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកអូរស្លាប់ ០១លើក ។
ជនរងគ្រោះឈ្មោះ ប៉ែត គីង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ បានអោយដឹងថា មូលហេតុបណ្តាលអោយជនរងគ្រោះលង់ទឹកអូរស្លាប់ ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ (ស្កន់ជាន់) ខណៈចុះដងទឹងអូរស្រាប់តែជំងឺធ្វើទុក្ខទើបធ្លាក់លង់ស្លាប់តែម្តង ។
ក្រោយពីកម្លាំងនគរបាលស្រុកសង្កែ និងផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ប៉ែត គីង ពិតជាលង់ទឹកអូរស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់