ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ និងនិងកម្លាំងប៉ុស្តិ៍គោករកា បានធ្វើការឃាត់រថយន្ត ១គ្រឿង និងអ្នកបើកបរម្នាក់ ប្រគល់ឲ្យទៅនៃស្នងការនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទីទី ៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ លេខ២០១១ ភូមិពុទ្រាសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
រថយន្តខាងលើម៉ាកលុចស៊ីស LX470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2V 9068 ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើ ត្រូវបាននគរបាលស្នងការរាជធានីភ្នំពេញ ប្រកាសរយៈពេលពីរថ្ងៃ ឱ្យតាមបណ្តាខណ្ឌទាំង១៤ ដែលធ្វើចរាចរណ៍នៅលើដងផ្លូវ ក្នុងរាជធានីភ្នំពេញទាំងមូល បើប្រទះឃើញ ត្រូវឃាត់ទាំងរថយន្ត និងអ្នកបើក ប្រគល់ឲ្យចរាចរណ៍ជើងគោករាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តឲ្យដឹងថា នៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងខណ្ឌព្រែកព្នៅ និងកម្លាំងប៉ុស្តិ៍គោករកា ជិះល្បាតក្នុងមូលរដ្ឋាន ដល់ចំណុចខាងលើ ក៏ជួបនឹងរថយន្តខាងលើ ទើបឃាត់បានទាំងរថយន្ត និងអ្នកបើកបរប្រគល់ ទៅឱ្យប៉ូលិសចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីសាកសួរបន្តបន្ត។
សមត្ថកិច្ចបានបន្តទៀតថា ជុំវិញហេតុការណ៍រថយន្តខាងលើនេះ ពួកគាត់មិនបានដឹងថា រថយន្តនេះ ជាប់ពាក់ព័ន្ធក្នុងករណីអ្វីនោះទេ ត្រឹមតែបានប្រគល់ទៅការិយាល័យផ្លូវគោកបន្តនីតិវិធីប៉ុណ្ណោះ៕










មតិយោបល់