ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឬស្សីកែវ បង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស៤នាក់

ភ្នំពេញៈ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ១០ នាទី ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌ រួមមាន ៖ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ មន្ត្រីរាជការសាលាខណ្ឌ នគរបាលប៉ុស្តិ៍ អាជ្ញាធរភូមិ – សង្កាត់ និងប្រជាការពារខណ្ឌ-សង្កាត់ ចុះបង្ក្រាបជាក់ស្ដែង ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី មួយកន្លែង (មានសញ្ញាសម្គាល់ LY114) របស់ម្ចាស់ផ្ទះឈ្មោះ ទ្រី ម៉េងហ៊ង មានទីតាំងស្ថិតនៅក្រោមអគារផ្ទះជួលមួយកន្លែង ជាប់នឹងអតីតផ្លូវរថភ្លើង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួនចំនួន ០៤ នាក់ (ជាអ្នកលេង)។ ដកហូតវត្ថុតាង៖ ទូរហ្គេមបាញ់ ០២ គ្រឿង និងទូរហ្គេមពុងបៀ ០៦ គ្រឿង។

បច្ចុប្បន្នវត្ថុតាង ត្រូវបានដឹកជញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅរដ្ឋបាលខណ្ឌ ចំណែកឯជនសង្ស័យ ០៤ នាក់ ត្រូវនគរបាលឃាត់ខ្លួនយកទៅកាន់ ប៉ុស្តិ៍នគរបាលសង្កាត់ ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត។ ចំពោះ ទីតាំងខាងលើនេះ ត្រូវបិទទ្វារចោលជាបណ្ដោះអាសន្នផងដែរ៕

មតិយោបល់