ភ្នំពេញថ្ងៃទី ២៩ ខែ មេសា ២០១៥ : ក្រុមហ៊ុន Smart Axiata បានឱ្យដឹងពត៌មានលំអិតបន្ថែមអំពី ការរៀបចំប្រគុំតន្ត្រី អន្ដរជាតិ Smart Mega Concert នាពេលខាងមុខនេះ ដែលសម្តែងដោយតារាចម្រៀង Demi Lovato នឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែឧសភាឆ្នាំ ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧ យប់តទៅ។
ចាប់ពីថ្ងៃទី ២៨ ខែមេសា ក្រុមហ៊ុន Smart នឹងចែកជូនខ្សែពាក់ដៃចូលទស្សនាចំនួន ២៧,០០០ ដល់អ្នកដែលមានបំណងចង់ចូលរួមទស្សនាការប្រគុំតន្ត្រីដ៏សម្បើមនេះ។
ខ្សែពាក់ដៃចូលទស្សនាសម្រាប់តំបន់ VIP បានរៀបចំបម្រុងសម្រាប់ ភ្ញៀវកិត្តិយស អ្នកតំណាងរដ្ឋាភិបាល និងដៃគូអតិថិជនសំខាន់ៗរបស់ក្រុមហ៊ុន Smart តាមរយះការអញ្ចើញ។ សម្រាប់តំបន់ពិសេស(Premium Zone) តំបន់បៃតង(Green Zone) និងតំបន់ធម្មតា(Normal Zone) អាចរកបានសម្រាប់សាធារណៈជនទូទៅ។
ខ្សែពាក់ដៃចូលទស្សនាសម្រាប់តំបន់ Premium Zone ចំនួន ២,០០០ អាចរកបាននៅតាមបណ្តាសាខាក្រុមហ៊ុន Smart ដូចជា Smart Shop ផ្សារទំនើបអ៊ីអន (ជាន់ទី ១) សាខា Smart Shop (TK Avenue) សាខា Smart Shop (Phnom Penh Center) សាខា Smart Shop កោះពេជ្រ ឬសាខា Smart ផ្សារទំនើប សូរិយា។ ទោះជាយ៉ាងណាសម្រាប់អ្នកនៅបណ្តាខេត្តនានាដែលមិនអាចធ្វើដំណើរមកកាន់រាជធានីភ្នំពេញ អាចរកខ្សែពាក់ដៃ បាននៅតាមបណ្តា Smart Shop ខេត្ដសៀមរាប បាត់ដំបង និង Smart Shop ក្រុងព្រះសីហនុ ហើយសាខានីមួយៗទាំងនោះនឹងបម្រុងខ្សែពាក់ដៃ ចំនួន១០០ ជារៀងរាល់ថ្ងៃផងដែរ។ ទោះយ៉ាងណាអតិថិជនពីបណ្តាខេត្ត នឹងតម្រូវមកយកខ្សែពាក់ដៃចូលទស្សនា ព្រមទាំង កន្ត្រកអនុស្សាវរីយ៍ពី Smart Store នៅរាជធានីភ្នំពេញមុនម៉ោង១២ថ្ងៃត្រង់ ទី ០៥ ខែឧសភា ឆ្នាំ២០១៥ ។ ប្រសិនបើអ្នកទស្សនាចង់ចូលទស្សនា តំបន់ Premium Zone ដែលជាតំបន់ជិតឆាកតន្ត្រីបំផុត តម្រូវជាអតិថិជន Smart ហើយត្រូវតែបញ្ចូលទឹកប្រាក់ ២០ ដុល្លារអាមេរិក នៅតាមសាខាSmart ណាមួយដែលរៀបរាប់ខាងលើ។ សម្រាប់តំបន់ Premium Zone នឹងទទួលបានកងដៃរអនុស្សាវរីយ៍ (wristband ដែលសរសេរជាភាសាអង់គ្លេស:I love Demi) អាវយឺត(I Love Demi) និងប៉េងប៉ោង Smart សម្រាប់អបអរការប្រគុំតន្ត្រី។
តំបន់ Green Zone ត្រូវបានបម្រុងទុកផងដែរសម្រាប់អតិថិជន Smart ១០,០០០នាក់។ អ្នកទស្សនាត្រូវតែជាអតិថិជនរបស់ក្រុមហ៊ុន Smart ត្រូវតែបញ្ចូលទឹកប្រាក់ ១ ដុល្លារទៅកាន់គណនីរបស់ខ្លួន នៅពេលទទួលខ្សែពាក់ដៃរ ។ ហើយអតិថិជនត្រូវភ្ជាប់ Smart Tunes នូវបទចម្រៀងណាមួយរបស់ Demi Lovato ពី ក្រុមហ៊ុន Smart ដើម្បីចូលទស្សនាតំបន់បៃតង។ ខ្សែពាក់ដៃតំបន់ Green Zone បានចែកចាយនៅមជ្ឈមណ្ឌលកោះពេជ្រ នៅមុខមហោស្រព ចាប់ពីថ្ងៃទី២៨ ខែមេសា អ្នកមកមុននឹងទទួលបានមុនហើយមាន កំណត់។
ខ្សែពាក់ដៃតំបន់ Normal Zone ចំនួន ១៥,០០០ ចែកជូនជាសាធារណៈ ដោយមិនចាំបាច់ជាអតិថិជន Smart នៅថ្ងៃប្រគុំតន្ត្រី (០៥ ឧសភា) នៅមជ្ឈមណ្ឌលកោះពេជ្រ នៅពីមុខមហោស្រព ចាប់ ពីម៉ោង ៥ ល្ងាច។ ខ្សែពាក់ដៃ ទាំងនោះចែកជូនសម្រាប់អ្នកមកមុននឹងទទួលបានមុនហើយមានកំណត់។
ក្រុមហ៊ុន Smart បានបញ្ជាក់បង្ហាញពីការយកចិត្តទុកដាក់លើសុវត្ថិភាពនិងសន្តិសុខយ៉ាងមុតមាំបំផុតពីព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន Smart នឹងមិនបន្ធូរបន្ថយលើសុវត្ថិភាព និងសន្តិសុខការប្រគុំតន្ត្រីឡើយ ការប្រគុំតន្ត្រីនេះនឹងគ្រប់គ្រងដោយអ្នករៀបចំលំដាប់អន្តរជាតិ ជាមួយកងកម្លាំងសន្តិសុខដ៏ត្រឹមត្រូវនិង វិធានការនានានៅនិងកន្លែង។ ឡានពេទ្យសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិសនី និងកងកម្លាំងសន្តិសុខ (សន្តិសុខឯកជន មន្ត្រីប៉ូលីសរដ្ឋាភិបាល និងអ្នកសម្របសម្រួលការធ្វើចរាចរណ៍) នឹងប្រចាំការនៅទីតាំងព្រឹត្តិការណ៍នេះ។ គ្មានការអនុញ្ញាតលើការយកអាវុធចូលគ្រប់ប្រភេទ ដបថ្មនានា កាំជ្រួចណាមួយ ឬវត្ថុធ្ងន់នានា។ ការត្រួតពិនិត្យសុវត្ថិភាពនឹងធ្វើឡើងនៅច្រកទ្វារច្រកចូល។
គំនូសបង្ហាញទិសដៅនឹងបង្ហាញពី ច្រកចេញ ចូល និងកន្លែងចតរថយន្តនៅកោះពេជ្រ ព្រមទាំងមានការជួយសម្រួលពីប៉ូលីសចរាចរ ។ មានការរៀបចំ កន្លែងចតរថយន្ត ពីរនៅក្បែរ សាល City Hall ជាមួយនឹងឡានក្រុងសម្រាប់ផ្ទេរពិសេសទៅកាន់ទីតាំងប្រគុំតន្ត្រីនឹងត្រូវបានធ្វើឡើង នឹងកន្លែងចតម៉ូតូមានពីរគឺនៅពីក្រោយមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ និងនៅខាងមុខភោជនីយដ្ឋានវីនីហ្គាដិន ដែលអាចចតម៉ូតូបានរាប់ពាន់គ្រឿង។
រាល់ការថតរូប ឬវីដេអូអាជីព ឬក្នុងគោលបំណងអាជីវកម្មណាមួយ ក្នុងការប្រគំតន្ត្រីនេះនឹងនៅត្រូវបានហាមឃាត់។
យ៉ាងណាក្តី អ្នកចូលរួមការប្រគំតន្ត្រីត្រូវបាន លើកទឹកចិត្តក្នុងការថតរូបនិងថតវីដេអូតាមទូរស័ព្ទទំនើបរបស់ខ្លួនសម្រាប់ អនុស្សាវរីយ៍ជាមួយព្រឹត្តការណ៍ដ៏ធំបំផុតនៃឆ្នាំនេះ៕
មតិយោបល់