ព័ត៌មានជាតិ

លួចម៉ាស៊ីគោយន្តពីបាត់ដំបង មកជាប់អន្ទាក់នគរបាលស្រុកម៉ាឡៃ

បន្ទាយមានជ័យ: កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដឹកនាំដោយលោកវរ:សេនីយ៍ត្រី អៀម រីម អធិការនគរបាលស្រុកម៉ាឡៃ បានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន០៣គោលដៅ ៖

១-គោលដៅទី១ ឃុំទួលពង្រដឹកនាំដោយលោកវរ:សេនីយ៍ត្រី បេន សំអាត។ គោលដៅទី២ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ាន សុធី អធិការរងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រថយន្ត១គ្រឿង។ គោលដៅទី៣ ឃុំបឹងបេង ដឹកនាំដោលោកអនុសេនីយ៍ឯក យី សំបូ អធិការរង។ ជាលទ្ធផលកម្លាំងឆែកឆេររថយន្តចំនួន១៩គ្រឿង ម៉ូតូចំនួន២១គ្រឿង ។

ដោយឡែកសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួទី១.ឈ្មោះ មុត ថាន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅស្រុកសំពៅលូន។ ទី២.ឈ្មោះ ធាង ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅស្រុកសំពៅលូន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានលួចម៉ាស៊ីនគោយន្តចំនួន០១គ្រឿងម៉ាកតូតូ ពីស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយដឹកតាមម៉ាកកាមរី ផលិតនៅឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ប៉ៃលិន 2A-0374 ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនតែម្ដង៕

មតិយោបល់